Thursday, September 16, 2021

បន្ទាប់​ពី​សាងភ្នសរួច ស្រាប់តែពូម៉ៅលើកឡើងនៅពាក្យពីរម៉ាត់យ៉ាងខ្លីថា…

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកច្បាស់ជាបានជ្រាបហើយនៅរឿងរ៉ាវដ៏កក្រើកលើបណ្ដាញសង្គមហ្វេបុកប៉ុន្មានថ្ងៃកន្លងមកនេះជុំវិញ ការឈ្លោះទាស់ទែងគ្នារវាងលោកស្រី ទ្រីដាណានិងស្វាមីរបស់គាត់ រហូតឈានដល់ការហែកហួរគ្នានិងគាស់កកាយរឿងជួយគេមិនជួយម៉ែក្មេកជាដើម។ល។
ក្រោយពេលរឿងរ៉ាវគាស់កកាយបានកើតឡើង ស្រាប់តែលោកស្រី ទ្រីដាណាបានបញ្ជាក់ច្បាស់ៗថាគ្រួសាររបស់លោកស្រីនិងស្វាមីបានដើរដល់ផ្លូវទាល់ ហើយលោកស្រី ទ្រី ដាណាក៏បានដាក់ពាក្យបណ្តឹងរួចហើយដែរ ចំពោះការលែងលះគ្នាជាមួយនិងពូម៉ៅ។
https://thenewstimes24.com/2021/archives/1122

Wednesday, September 15, 2021

ចេញមុខញឹកពេក លោកពូម្នាក់ប្រលះ លោក អ៉ឹម ជីវ៉ា ចំៗថាហេតុតែចង់ល្បីល្បាញ សុខចិត្ត ធ្វើរឿងមិនខ្វល់ពី …

ជាការកត់សម្គាល់តារាសម្តែង លោក អ៉ឹម ជីវ៉ា មួយរយៈពេលចុងក្រោយនេះ ត្រូវបាន​ទស្ស​និក​ជនមើលឃើញថា តារារូបនេះ ហាក់មានភាពសស្រាក់សស្រាំខ្លាំង លើសកម្មភាពមនុស្សធម៌​ជួយសង្គម។ មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ តារាប្រុសលោក អ៉ឹម ជីវ៉ា បានបង្ហោះភ្ជា​ប់ ជា​មួយរូបភាពចែកសម្ភារៈ ចំណីអាហារ ព្រមជាមួយថវិកាខ្លះៗ ដល់ក្រុមតន្រ្តីជនពិការ នៅតាមបណ្តាភ្លើងស្តុបមួយចំនួន ។
ដោយឡែក ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Son Sophy ក៏បានចេញមុខរិះគន់ខ្លាំងៗទៅលើលោក អ៉ឹម ជីវ៉ា ដោយលោករៀបរាប់ថា៖ “សុំរិះគន់ អ៉ឹម ជីវ៉ា បន្តិច! មិននិយាយគឺមិនបាន … ខ្ញុំក៏ជា អ្នកគាំទ្រ អ៉ឹម ជីវ៉ា ពីមុន ហើយក៏បានស្គាល់ ជីវ៉ាដែរ ! តែមួយរយៈក្រោយមកនេះ ឃើញថា ជីវ៉ា ហេតុតែចង់តោងការល្បី លើបណ្តាញសង្គម ហ្វេសប៊ុក មិនខ្វល់អំពីផលប៉ះពាល់ដល់សង្គម។ ឃើញថាព័ត៍មាន មួយចំនួន ដែល ជីវ៉ា យកមកផ្សព្វផ្សាយ និង លើកតម្លៃ ជា តារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល បំពុលសង្គម បុគ្គលអគតិ និង បុគ្គល បាតសង្គមជាដើម…។ ខ្ញុំយល់ថាបើ ជីវ៉ា ចង់លើកតម្លៃ ដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញ នូវ សិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែ លើកស្ទួយ វិស័យ វិចិត្រសិល្បៈ និង វប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែង នៅលើវិស័យសិល្បៈ។ មិនមែនគ្រាន់តែល្បីឆ្កួតៗ ល្បីបំពុលសង្គម តាម TikTok មកឲ្យតម្លៃជា តារានោះទេ! បើយើងចេះតែបំផុសនិង ផ្សព្វផ្សាយព័ត៌មាន ឲ្យតម្លៃ ទៅលើបុគ្គល ឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹង បង្ហាញអំពីភាព អាម៉ាស់ដល់សង្គមជាតិយើងនោះទេ! យើងគួរតែបង្ហោះអ្វីដែលចំណេញ ដល់សង្គមជាតិយើង ដែលប្រទេសជាតិ កំពុងស្ថិតក្នុងប្រទេសអភិវឌ្ឍ។ ចូរនាំគ្នាឲ្យតម្លៃ លើកស្ទួយ វប្បធម៌ និង សង្គមជាតិយើងទាំងអស់គ្នា ។”
loading...